# អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6404>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13945","languageVersionId":"8143","visibilityVersion":"2","versionToken":"a1.UcOpJ_V4y97M-P7Xa-tA7nnj9JxpXncVAIKw-RzSqHE"}

Original publication: 2026-05-05T11:18:50Z

តាមសេចក្តីរាយការណ៍ថ្ងៃទី៥ ខែឧសភា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីសម្រេចបានប្រមាណ៧០ភាគរយ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

ខេត្តព្រះសីហនុ៖ អគាររដ្ឋបាលសាលាខេត្តថ្មី កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងរំពឹងថានឹងបញ្ចប់សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។
នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មី ដែលមកដល់ពេលនេះសម្រេចបានប្រមាណ ៧០ ភាគរយ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមបច្ចេកទេស និងក្រុមជាងសំណង់ឲ្យពន្លឿនដំណើរការសាងសង់ឲ្យបានរហ័ស ទៅតាមផែនការកំណត់ ព្រមទាំងធានាថាការសាងសង់គោរពតាមស្តង់ដារបច្ចេកទេស និងគំរូប្លង់យ៉ាងតឹងរឹង។
ហើយអគាររដ្ឋបាលថ្មីនេះ មានកម្ពស់ ៦ ជាន់ មានបណ្តោយ ១០២ ម៉ែត្រ និងទទឹង ១០១ ម៉ែត្រ។ គម្រោងសាងសង់ត្រូវបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២ ហើយកំពុងបន្តដំណើរការយ៉ាងសកម្ម ដើម្បីឲ្យទាន់ពេលវេលាដែលបានគ្រោងទុក។ អគារនេះត្រូវបានរំពឹងថានឹងក្លាយជាសំណង់សំខាន់មួយ សម្រាប់បម្រើការងាររដ្ឋបាល និងលើកកម្ពស់សោភ័ណភាពទីក្រុងក្នុងខេត្តព្រះសីហនុផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


