{"asset":"news","key":"6408","locale":"km","id":"news:6408:km","entityId":"news:6408","canonicalUrl":"https://www.kps-tv.com/km/news/detail/6408","state":"ready","title":"ព័ត៌មានក្រសួងការងារគិតត្រឹមថ្ងៃទី២៧ ខែមីនា៖ ខេត្ត៣ មានការងារ៨,៩៨០កន្លែង","summary":"សេចក្តីរាយការណ៍ដកស្រង់ព័ត៌មានគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អំពីការងារនៅខេត្តកំពង់ចាម កំពង់ឆ្នាំង និងកំពង់ធំ និងលេខទូរស័ព្ទបន្ទាន់១២៩៧សម្រាប់ជួយអ្នកស្វែងរកការងារ។","body":"យោងតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខេត្តចំនួន៣ រួមមាន កំពង់ចាម កំពង់ឆ្នាំង និងកំពង់ធំ មានឱកាសការងារសរុបចំនួន៨,៩៨០កន្លែង សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។\nយោងតាមការផ្សព្វផ្សាយរបស់ក្រសួង គិតត្រឹមថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ ឱកាសការងារទាំងនេះ មាននៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។\nដើម្បីទទួលបានការងារ បងប្អូនអាចពិនិត្យព័ត៌មានលម្អិត ដូចជា ឈ្មោះរោងចក្រ លេខទំនាក់ទំនង និងប្រភេទការងារ តាមរយៈខិតបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។\nលើសពីនេះ អ្នកស្វែងរកការងារ ជាពិសេសអតីតពលករ អាចទាក់ទងទៅលេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13944","languageVersionId":"8140","visibilityVersion":"2","versionToken":"a1.q4r3XAaqdyJtV-mDY3KHhb8TYDwqFAfi8xvMXwCBKvs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-06T02:53:26Z"}