{"asset":"news","key":"6413","locale":"km","id":"news:6413:km","entityId":"news:6413","canonicalUrl":"https://www.kps-tv.com/km/news/detail/6413","state":"ready","title":"កោះរ៉ុងជាប់លេខ៩ ក្នុងបញ្ជី The World’s 50 Best Beaches ឆ្នាំ២០២៦","summary":"កោះរ៉ុងជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងបញ្ជី The World’s 50 Best Beaches ឆ្នាំ២០២៦។ សេចក្តីរាយការណ៍ដើមក៏លើកឡើងពីការសម្អាតឆ្នេរ ការគ្រប់គ្រងសំរាម និងការទប់ស្កាត់ការបង្ហូរទឹកស្អុយចូលសមុទ្រ។","body":"យោងតាមបញ្ជី The World’s 50 Best Beaches ឆ្នាំ២០២៦ កោះរ៉ុង នៅប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៩។\nបើយោងតាមការបញ្ជាក់របស់លោក រាជ សុវណ្ណ អាជ្ញាធរក្រុងបានយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាអនាម័យ និងបរិស្ថាន ដោយរៀបចំក្រុមការងារសម្អាតឆ្នេរជាប្រចាំ នៅតាមតំបន់សំខាន់ៗ។ កិច្ចការនេះក៏ទទួលបានការចូលរួមយ៉ាងសកម្មពីវិស័យឯកជនផងដែរ ដែលបានជួយធ្វើឲ្យឆ្នេរសមុទ្រមានសោភ័ណភាពស្អាត និងទាក់ទាញភ្ញៀវទេសចរ។\nជាមួយគ្នានេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅកោះរ៉ុង ក៏បានចូលរួមរក្សាអនាម័យ ដោយបោះសំរាមត្រឹមត្រូវទៅក្នុងធុងដែលអាជ្ញាធរបានរៀបចំដាក់នៅតាមទីតាំងនានា។\nអាជ្ញាធរបានអនុវត្តវិធានការយ៉ាងតឹងរឹង ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ជាពិសេសការបង្ហូរកាកសំណល់រាវចូលទៅក្នុងសមុទ្រ។ វិធានការទាំងនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងផ្នែកបច្ចេកទេស និងថវិកា ដើម្បីធានាថា ឆ្នេរខ្សាច់ និងទឹកសមុទ្រនៅតែស្អាត និងមានគុណភាពល្អ។\nបន្ថែមពីនេះ អាជ្ញាធរក្រុងកោះរ៉ុង ក៏បានចុះផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ឲ្យចូលរួមថែរក្សាបរិស្ថាន ដោយមិនបង្ហូរកាកសំណល់រាវចូលសមុទ្រ និងត្រូវមានប្រព័ន្ធចម្រោះទឹកស្អុយឲ្យបានត្រឹមត្រូវ។ វិធានការទាំងនេះ គឺជាចំណុចសំខាន់ក្នុងការរក្សាឲ្យឆ្នេរសមុទ្រកោះរ៉ុងមានសោភ័ណភាពស្អាត បរិសុទ្ធ និងអាចទាក់ទាញភ្ញៀវទេសចរបានយូរអង្វែង៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13960","languageVersionId":"8160","visibilityVersion":"2","versionToken":"a1.atQaGiZFfvLH5w5etdP8HFbaE4PDQ87UBMBXIuCQAyY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-06T06:51:47Z"}