{"asset":"news","key":"6414","locale":"km","id":"news:6414:km","entityId":"news:6414","canonicalUrl":"https://www.kps-tv.com/km/news/detail/6414","state":"ready","title":"អគ្គនាយកដ្ឋានអន្តោប្រវេសន៍រាយការណ៍ពីការបណ្ដេញជនជាតិចិន៣៣០នាក់ ពាក់ព័ន្ធករណីឆបោក និងអន្តោប្រវេសន៍","summary":"អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ខ្លួនបានសហការជាមួយស្ថានទូតចិន បណ្ដេញជនជាតិចិន៣៣០នាក់ រួមទាំងស្ត្រី៦នាក់ តាមយន្តហោះពិសេស នៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។","body":"អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ដោយសហការជាមួយស្ថានទូតចិន នៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ខ្លួនបានអនុវត្តការបណ្ដេញជនជាតិចិនសរុបចំនួន៣៣០នាក់ ក្នុងនោះមានស្ត្រី៦នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅ និងធ្វើការខុសច្បាប់។\nការបណ្ដេញនេះត្រូវបានអនុវត្តតាមរយៈយន្តហោះពិសេស ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។\nរបាយការណ៍បានពិពណ៌នាថា វិធានការនេះជាការអនុវត្តតាមគោលនយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ក្នុងគោលបំណងបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។\nរបាយការណ៍បានបន្តថា វិធានការនេះមានគោលដៅធានាសុវត្ថិភាពសាធារណៈទាំងក្នុងតំបន់ និងអន្តរជាតិ ដោយមិនមានការលើកលែងចំពោះមេខ្លោង ឬអ្នកពាក់ព័ន្ធណាមួយឡើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោក ដោយផ្តល់សេរីភាព និងអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសដើមវិញ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13938","languageVersionId":"8122","visibilityVersion":"2","versionToken":"a1.m_WQajS4hzvawlZH1-QNgfkHYmSv_luXgPImg6rGGu4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-06T07:06:42Z"}