{"asset":"news","key":"6429","locale":"km","id":"news:6429:km","entityId":"news:6429","canonicalUrl":"https://www.kps-tv.com/km/news/detail/6429","state":"ready","title":"កម្ពុជាបញ្ជាក់ជំហរគាំទ្រសន្តិភាព និងសាមគ្គីភាពអាស៊ាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅហ្វីលីពីន","summary":"នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី៧ ខែឧសភា កម្ពុជាបានរំលឹកពីសារៈសំខាន់នៃសន្ធិសញ្ញា TAC និងត្រៀមបន្តគាំទ្រទីម័រឡេស្តេឱ្យចូលជាភាគីនៃលិខិតុបករណ៍គតិយុត្តក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។","body":"យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។\nក្នុងឱកាសដែលបណ្ដាប្រទេសអាស៊ានកំពុងអបអរសាទរខួប៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កម្ពុជាបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃសន្ធិសញ្ញានេះ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងតំបន់។\nកម្ពុជាបានគូសបញ្ជាក់ថា ក្នុងបរិបទភូមិសាស្ត្រនយោបាយសកលដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន ស្មារតីនៃកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងការរួបរួមរបស់អាស៊ាន កាន់តែមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាព និងផលប្រយោជន៍រួមរបស់តំបន់។\nក្នុងស្មារតីសាមគ្គីភាពអាស៊ាន កម្ពុជាបានបញ្ជាក់ថា ខ្លួនត្រៀមបន្តផ្តល់ជំនួយផ្នែកកសាងសមត្ថភាព និងបច្ចេកទេសដល់ទីម័រឡេស្តេ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការចូលជាភាគីនៃលិខិតុបករណ៍គតិយុត្តនានា ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។\nការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំលើកនេះ បានបង្ហាញពីការបន្តដើរតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងការរក្សាមជ្ឈភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅលើឆាកអន្តរជាតិ៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13902","languageVersionId":"8059","visibilityVersion":"2","versionToken":"a1.5aKG1ErtlRklKLUMp0m1JC8e_aRNDNkWdpow-CECHmA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-07T03:32:48Z"}