{"asset":"news","key":"6436","locale":"km","id":"news:6436:km","entityId":"news:6436","canonicalUrl":"https://www.kps-tv.com/km/news/detail/6436","state":"ready","title":"សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដល់ទីក្រុងសេប៊ូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨","summary":"សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដល់ទីក្រុងសេប៊ូ នៅរសៀលថ្ងៃទី៧ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនៅថ្ងៃទី៧–៨ ខែឧសភា។","body":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋាន MCIA General Aviation (Gen-Av) ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។\nនៅពេលអញ្ជើញមកដល់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម Francisco Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃប្រទេសម្ចាស់ផ្ទះ។\nដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ។\nអញ្ជើញអមដំណើរ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។\nការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨នេះ ត្រូវបានចាត់ទុកថា ជាការបន្តបង្ហាញពីតួនាទីសកម្ម និងការប្តេជ្ញារបស់កម្ពុជា ក្នុងការពង្រឹងសាមគ្គីភាពអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានានៅលើឆាកអន្តរជាតិ៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13900","languageVersionId":"8053","visibilityVersion":"2","versionToken":"a1.S-ns4JiceHlhHfoQbk2FKKmH-OpkQvplTiAHfC5qkOI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-07T09:46:56Z"}