{"asset":"news","key":"6444","locale":"km","id":"news:6444:km","entityId":"news:6444","canonicalUrl":"https://www.kps-tv.com/km/news/detail/6444","state":"ready","title":"គយណែនាំឱ្យទប់ស្កាត់ការលួចនាំចូលទុរេនស្រស់មានដើមកំណើតពីថៃ","summary":"តាមអត្ថបទដើម គយណែនាំឱ្យតាមដានការលួចនាំចូលទុរេនស្រស់មានដើមកំណើតពីថៃ រួមទាំងតាមច្រកព្រំដែន កំពង់ផែ និងតាមប្រទេសឡាវ ឬវៀតណាម។","body":"គយ និងរដ្ឋាករកម្ពុជា ណែនាំឱ្យនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ ត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូល ផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃជាទំនិញហាមឃាត់ដាច់ខាតលើការនាំចូល។ ក្នុងន័យនេះដើម្បីចូលរួមទប់ស្កាត់ការ នាំចូលដោយខុសច្បាប់នូវផ្លែទុរេនស្រស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖\nត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ដែលមាន ដើមកំណើតពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ, និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13850","languageVersionId":"7950","visibilityVersion":"2","versionToken":"a1.R0AXF4l0EEBbioXlNB8U0i6xPIUt6qS0JWwN25Tmx40"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-08T02:47:28Z"}