{"asset":"news","key":"6445","locale":"km","id":"news:6445:km","entityId":"news:6445","canonicalUrl":"https://www.kps-tv.com/km/news/detail/6445","state":"ready","title":"អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពស្ថាបនាផ្លូវតភ្ជាប់ទៅស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា","summary":"តាមសេចក្ដីរាយការណ៍ ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជន នាល្ងាចថ្ងៃទី៧ ខែឧសភា ដោយជំរុញគុណភាព សុវត្ថិភាព និងការបញ្ចប់តាមផែនការ។","body":"តាមសេចក្ដីរាយការណ៍ នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។\nការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានគុណភាព និងល្បឿននៃដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅតាមផែនការ និងស្តង់ដាបច្ចេកទេស ដែលអាចបម្រើដល់ការធ្វើដំណើរ និងសម្រួលដល់សកម្មភាពការងាររបស់សមាគមបានកាន់តែប្រសើរ។\nឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ឱ្យយកចិត្តទុកដាក់លើគុណភាពសំណង់ សុវត្ថិភាព និងការបញ្ចប់ការងារឱ្យបានទាន់ពេលវេលា ស្របតាមផែនការដែលបានកំណត់ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13867","languageVersionId":"8001","visibilityVersion":"2","versionToken":"a1.gYW8wmtLeqJVzLzPOLxMvE1UsSa98N-KGHlkyS9PlyQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-08T02:50:36Z"}