# អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពស្ថាបនាផ្លូវតភ្ជាប់ទៅស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6445>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13867","languageVersionId":"8001","visibilityVersion":"2","versionToken":"a1.gYW8wmtLeqJVzLzPOLxMvE1UsSa98N-KGHlkyS9PlyQ"}

Original publication: 2026-05-08T02:50:36Z

តាមសេចក្ដីរាយការណ៍ ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជន នាល្ងាចថ្ងៃទី៧ ខែឧសភា ដោយជំរុញគុណភាព សុវត្ថិភាព និងការបញ្ចប់តាមផែនការ។

តាមសេចក្ដីរាយការណ៍ នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានគុណភាព និងល្បឿននៃដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅតាមផែនការ និងស្តង់ដាបច្ចេកទេស ដែលអាចបម្រើដល់ការធ្វើដំណើរ និងសម្រួលដល់សកម្មភាពការងាររបស់សមាគមបានកាន់តែប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ឱ្យយកចិត្តទុកដាក់លើគុណភាពសំណង់ សុវត្ថិភាព និងការបញ្ចប់ការងារឱ្យបានទាន់ពេលវេលា ស្របតាមផែនការដែលបានកំណត់ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយ៖ សុខ ស៊ីណាន

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


