{"asset":"news","key":"6449","locale":"km","id":"news:6449:km","entityId":"news:6449","canonicalUrl":"https://www.kps-tv.com/km/news/detail/6449","state":"ready","title":"ឯកឧត្តម ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំពង្រឹងការស្រាវជ្រាវស៊ើបអង្កេតករណីឃាតកម្មលើពលរដ្ឋចិន","summary":"កិច្ចប្រជុំនៅថ្ងៃទី៧ ខែឧសភា និងការផ្លាស់ប្តូរព័ត៌មានជាមួយតំណាងស្ថានទូតចិន មានគោលបំណងពង្រឹងកិច្ចសហការស្រាវជ្រាវ និងស៊ើបអង្កេត។","body":"ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារចម្រុះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវ និងស៊ើបអង្កេតករណីឃាតកម្មលើពលរដ្ឋចិន ជាមួយនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងបានជួបពិភាក្សា និងផ្លាស់ប្តូរព័ត៌មានជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។\nកិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលការងាររវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញដំណើរការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅរកការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13862","languageVersionId":"7986","visibilityVersion":"2","versionToken":"a1.lLkwBAJwZrecx6dzau76DEVv7NaiOR6DhaeHq5pnYhY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-08T03:15:19Z"}