# លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយភរិយាថ្នាក់ដឹកនាំអាស៊ាន នៅហ្វីលីពីន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6453>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13865","languageVersionId":"7995","visibilityVersion":"2","versionToken":"a1.z8lzQfhFtmqavqgAa9184vhspO-1_vK2WWQaAmXW2w0"}

Original publication: 2026-05-08T06:54:59Z

តាមសេចក្ដីរាយការណ៍ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចូលរួមពិធីពិសាអាហារថ្ងៃត្រង់ ដែលរៀបចំដោយលោកជំទាវ Louise Araneta Marcos ជាមួយភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ី សិង្ហបុរី និងថៃ នៅថ្ងៃទី៨ ខែឧសភា។

តាមសេចក្ដីរាយការណ៍ នៅហ្វីលីពីន ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយានាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញរួមជាមួយលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ចូលរួមក្នុងពិធីពិសារអាហារថ្ងៃត្រង់ជាកិត្តិយស ដែលរៀបចំដោយលោកជំទាវ Louise Araneta Marcos ស្ត្រីទី១នៃសាធារណរដ្ឋហ្វីលីពីន។
សេចក្ដីរាយការណ៍បានពិពណ៌នាថា កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អប្រសើរ និងសាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសង្គម មនុស្សធម៌ និងសុខុមាលភាពស្ត្រី និងគ្រួសារ។
តាមការវាយតម្លៃក្នុងសេចក្ដីរាយការណ៍ ការអញ្ជើញចូលរួមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសនេះ ក៏បានបង្ហាញពីតួនាទីសកម្មរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ៕ ដោយ៖ សុខ ស៊ីណាន

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


