# សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាក្រៅផ្លូវការជាមួយមេដឹកនាំ និងតំណាងប្រទេសអាស៊ាន មុនបើកកិច្ចប្រជុំកំពូលលើកទី៤៨

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6454>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13864","languageVersionId":"7992","visibilityVersion":"2","versionToken":"a1.VhtTRJkFgpFbbad0adtbOpkoYE0e9AIepW8gnzuSERI"}

Original publication: 2026-05-08T07:00:35Z

តាមសេចក្ដីរាយការណ៍ សម្តេចធិបតីបានជួបពិភាក្សាក្រៅផ្លូវការជាមួយមេដឹកនាំឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងតំណាងក្រសួងការបរទេសមីយ៉ាន់ម៉ា នៅហ្វីលីពីន នាព្រឹកថ្ងៃទី៨ ខែឧសភា។

តាមសេចក្ដីរាយការណ៍ នៅប្រទេសហ្វីលីពីន នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ មុនចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំ និងតំណាងនៃបណ្តាប្រទេសអាស៊ាន រួមមាន ឯកឧត្តម Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី, ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងលោក U Hau Khan Sum លេខាធិការអចិន្ត្រៃយ៍ក្រសួងការបរទេសមីយ៉ាន់ម៉ា។
សេចក្ដីរាយការណ៍បានពិពណ៌នាថា ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព ដោយផ្តោតលើការផ្លាស់ប្តូរទស្សនៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន សំដៅលើការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕ ដោយ៖ សុខ ស៊ីណាន

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


