{"asset":"news","key":"6466","locale":"km","id":"news:6466:km","entityId":"news:6466","canonicalUrl":"https://www.kps-tv.com/km/news/detail/6466","state":"ready","title":"នគរបាលខេត្តឧត្តរមានជ័យ រៀបចំសន្តិសុខក្នុងពិធីបញ្ចុះបឋមសិលារង្វង់មូលបដិមាព្រះគោព្រះកែវ","summary":"តាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នគរបាលខេត្តឧត្តរមានជ័យ បានចាត់កម្លាំងការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រង្វង់មូលបដិមាព្រះគោព្រះកែវ។","body":"ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់តំណាង និងកម្លាំងនគរបាលចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រង្វង់មូលបដិមាព្រះគោព្រះកែវ។\nពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសួនច្បារខេត្តឧត្តរមានជ័យ។\nការដាក់ពង្រាយកម្លាំងនគរបាលក្នុងឱកាសនេះ មានគោលបំណងធានាឱ្យពិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី៕\nដោយ៖ សុខ ស៊ីណាន\n\nរូបភាពបង្ហាញប្លង់គម្រោង មិនមែនជាសំណង់ដែលបានបញ្ចប់ទេ។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13858","languageVersionId":"7974","visibilityVersion":"2","versionToken":"a1.6itBk0vORvStiLAAenpMllTnvtX19rvZbmptPjlUuJg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-08T10:44:56Z"}