{"asset":"news","key":"6479","locale":"km","id":"news:6479:km","entityId":"news:6479","canonicalUrl":"https://www.kps-tv.com/km/news/detail/6479","state":"ready","title":"ឯកសារចំនួន៥ត្រូវបានថ្នាក់ដឹកនាំអាស៊ានអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក៤៨នៅហ្វីលីពីន","summary":"តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៨ ខែឧសភា ថ្នាក់ដឹកនាំអាស៊ានបានអនុម័តឯកសារចំនួន៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅសេប៊ូ។","body":"តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំអាស៊ានបានអនុម័តឯកសារចំនួន៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ ឯកសារទាំងនោះរួមមាន៖ ទី១ ពិធីសារសេប៊ូ ស្ដីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន; ទី២ សេចក្ដីប្រកាសថ្នាក់ដឹកនាំអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ; ទី៣ សេចក្ដីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្ដីពីការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ា; ទី៤ សេចក្ដីប្រកាសអាស៊ានស្ដីពីការផ្ដល់អំណាចដល់យុវជនក្នុងសកម្មភាពអាកាសធាតុ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ; និងទី៥ សេចក្ដីប្រកាសអាស៊ានស្ដីពីការឆ្លើយតបគ្រោះមហន្តរាយ៖ ក្របខណ្ឌពិធីសារយុទ្ធសាស្ត្រអាស៊ានសម្រាប់គ្រាអាសន្ន និងការផ្លាស់ប្ដូរគ្រប់ជ្រុងជ្រោយ (ASPECT)។\nក្រៅពីនេះ ក្នុងសម័យប្រជុំចង្អៀត ថ្នាក់ដឹកនាំអាស៊ានក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមមានសមត្ថភាពអាស៊ានក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេង និងការប្រែប្រួលតម្លៃ ដែលកើតឡើងពីស្ថានភាពតានតឹងភូមិសាស្ត្រនយោបាយ ព្រមទាំងមេរៀនដែលទទួលបានពីវិបត្តិភូមិសាស្ត្រនយោបាយថ្មីៗ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13838","languageVersionId":"7914","visibilityVersion":"2","versionToken":"a1.ZZXjuC9zca4uYLOQuO_aqvQX-LCnTjnE5lVUvMu7glw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-09T04:25:22Z"}