{"asset":"news","key":"6482","locale":"km","id":"news:6482:km","entityId":"news:6482","canonicalUrl":"https://www.kps-tv.com/km/news/detail/6482","state":"ready","title":"នគរបាលក្រុងកំពង់សោម បង្កើនវិធានការសុវត្ថិភាពចរាចរណ៍ ជូនសិស្សានុសិស្សនៅតាមសាលារៀន","summary":"កម្លាំងនគរបាលក្រុងកំពង់សោម និងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះសម្រួលចរាចរណ៍តាមសាលារៀន ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជួយការពារសុវត្ថិភាពសិស្សពេលចេញចូលសាលា។","body":"ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះអនុវត្តការងារសម្រួលចរាចរណ៍ និងការពារសុវត្ថិភាពជូនសិស្សានុសិស្សនៅតាមបណ្តាសាលារៀនក្នុងមូលដ្ឋាន។\nសកម្មភាពនេះ មានគោលបំណងជួយបង្កើនសុវត្ថិភាពចរាចរណ៍ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ និងធានាឲ្យដំណើរការចេញចូលសាលារបស់សិស្សានុសិស្សប្រព្រឹត្តទៅដោយរបៀបរៀបរយ និងសុវត្ថិភាព។\nសមត្ថកិច្ចបានបន្តអនុវត្តវិធានការនេះជាប្រចាំ ដើម្បីលើកកម្ពស់វប្បធម៌ចរាចរណ៍ល្អ និងចូលរួមធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13846","languageVersionId":"7938","visibilityVersion":"2","versionToken":"a1.zN8BWEVYaBPDdUBj0R5WjW7ajOISlAaJHcEZgDdywdM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-09T06:51:11Z"}