{"asset":"news","key":"6483","locale":"km","id":"news:6483:km","entityId":"news:6483","canonicalUrl":"https://www.kps-tv.com/km/news/detail/6483","state":"ready","title":"នគរបាលបាវិតសាកសួរ និងអប់រំក្មេងប្រុស៧នាក់ ពាក់ព័ន្ធការបង្ហោះរូបកាន់កាំបិត","summary":"តាមប្រភពនគរបាលដែលរបាយការណ៍បានយោង ក្មេងប្រុស៧នាក់សុទ្ធសឹងជាអនីតិជន ត្រូវបានឃាត់ខ្លួននៅក្រុងបាវិត ព្រឹកថ្ងៃទី៩ ខែឧសភា ហើយក្រោយសាកសួរ និងអប់រំ អាណាព្យាបាលត្រូវបានអញ្ជើញមកទទួលយកទៅអប់រំបន្ត។","body":"(ខេត្តស្វាយរៀង) ៖ យោងតាមផេកស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត សហការជាមួយលោកនាយកសាលាបឋមសិក្សាបាវិត បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងប្រុសចំនួន ០៧នាក់ (ភេទប្រុស) ដែលបានបង្ហោះរូបភាពកាន់កាំបិត និងឌឺដងគ្នា លើបណ្ដាញសង្គម។\nប្រភពដដែលបន្តថា ក្មេងប្រុសទាំងអស់សុទ្ធសឹងជាអនីតិជន។ ក្រោយការសាកសួរ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយក ដើម្បីអប់រំបន្ត កុំឱ្យប្រព្រឹត្តអំពើដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមបន្តទៀត៕ អត្ថបទ៖ ឡាយ កុល\n\nរូបភាពភ្ជាប់ក្នុងសេចក្ដីរាយការណ៍ដើម៖ រូបមន្ត្រីនគរបាល មិនមែនជារូបក្មេងប្រុសដែលអត្ថបទនេះលើកឡើងទេ។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13847","languageVersionId":"7941","visibilityVersion":"2","versionToken":"a1.j5cSbraqTO0ZQTmHDa5rI8gF92W1jE4BCut7DqmvX9A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-09T07:02:54Z"}