# សម្តេចហ៊ុន សែនរំលឹកមន្ត្រីកំពត និងកែបឱ្យបម្រើប្រជាពលរដ្ឋ និងពន្លឿនសេវាសាធារណៈ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6488>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13843","languageVersionId":"7929","visibilityVersion":"2","versionToken":"a1.FZEIscQqCs8Gv3PLDN8zK9lyO_pkg83GacgbMAhzBfc"}

Original publication: 2026-05-09T08:05:28Z

ក្នុងជំនួបថ្ងៃទី៩ ខែឧសភា សម្តេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានជំរុញការផ្តល់សេវា និងបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានរហ័ស ព្រមទាំងចៀសវាងភាពអសកម្ម ការគៀបសង្កត់ និងការបំផ្លាញធនធានធម្មជាតិ។

តាមសេចក្តីរាយការណ៍ ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្ត្រីទាំងអស់នៅខេត្តកំពត និងខេត្តកែបឱ្យចងចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ហើយត្រូវចៀសវាងភាពអសកម្មឬការគៀបសង្កត់ណាមួយដែលបង្កឱ្យមានភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការក្រើនរំលឹកដូច្នេះ នៅពេលដែលសម្តេចតេជោចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពតនិងខេត្តកែប នាព្រឹកថ្ងៃទី០៩ ខែឧសភានេះ។
មិនតែប៉ុណ្ណោះ សម្តេចតេជោ បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ សម្តេចជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។
ក្រៅពីនេះ សម្ដេចតេជោ ប្រាប់ឱ្យមន្ត្រីទាំងអស់ចៀសវាងពាក្យថា «ប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥» ដែលបង្កភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋានទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


