{"asset":"news","key":"6513","locale":"km","id":"news:6513:km","entityId":"news:6513","canonicalUrl":"https://www.kps-tv.com/km/news/detail/6513","state":"ready","title":"នគរបាលស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម៥នាក់ និងដកហូតថ្នាំញៀនជាង ៧គីឡូក្រាម","summary":"តាមរបាយការណ៍ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ ក្នុងប្រតិបត្តិការនៅក្រុងបាវិត កាលពីថ្ងៃទី៦ ខែឧសភា។ របាយការណ៍រាយការដកហូតសារធាតុញៀនទម្ងន់សរុប៧៧០២.០៤ក្រាម និងវត្ថុតាងផ្សេងៗ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្ត។","body":"ស្វាយរៀង៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់គ្រាប់រំសេវដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងដកហូតវត្ថុតាងជាច្រើន មុនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។\nប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។\nកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន បានសហការជាមួយកម្លាំងនគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ចុះបង្ក្រាបនៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៥នាក់ ក្នុងនោះមានស្ត្រី១នាក់។\nក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនសរុបទម្ងន់ ៧,៧០២.០៤ក្រាម ជញ្ជីងថ្លឹងចំនួន២គ្រឿង គ្រាប់កាំភ្លើងខ្លី៤គ្រាប់ ទូរស័ព្ទដៃ៥គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។\nបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សុខ ស៊ីណាន\nរូបភាពភ្ជាប់ក្នុងសេចក្តីរាយការណ៍ដើម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13832","languageVersionId":"7896","visibilityVersion":"2","versionToken":"a1.DBXDy6sdRHeoUI5CQKsF9yKmc-ozf55mfOYBrzU4HyQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-10T09:39:07Z"}