{"asset":"news","key":"6520","locale":"km","id":"news:6520:km","entityId":"news:6520","canonicalUrl":"https://www.kps-tv.com/km/news/detail/6520","state":"ready","title":"នគរបាលព្រះសីហនុរាយការណ៍ពីការឃាត់ខ្លួនជនបរទេសរាប់រយនាក់ក្នុងប្រតិបត្តិការនៅកាស៊ីណូ","summary":"នគរបាលបានឱ្យដឹងថា ប្រតិបត្តិការថ្ងៃទី៩ ខែឧសភា នៅកាស៊ីណូ JIN YU MEN TANG នាំឱ្យមានការឃាត់ខ្លួនជនបរទេសរាប់រយនាក់ ហើយប្រមាណ៤០០នាក់កំពុងបន្តនីតិវិធីបញ្ជូនទៅអន្តោប្រវេសន៍។","body":"តាមរបាយការណ៍ នៅព្រលប់ថ្ងៃទី៩ ខែឧសភា មានជនបរទេសជាច្រើនរត់ប្រសាចតាមផ្លូវក្នុងខេត្តព្រះសីហនុ។ របាយការណ៍បានភ្ជាប់ហេតុការណ៍នេះទៅនឹងប្រតិបត្តិការរបស់សមត្ថកិច្ចនៅកាស៊ីណូមួយ ដែលសង្ស័យថាមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជនបរទេសស្នាក់នៅខុសច្បាប់។\nតាមឃ្លីបវីដេអូដែលប្រជាពលរដ្ឋថត និងចែកចាយលើបណ្តាញសង្គម របាយការណ៍បានឱ្យដឹងថា មានជនបរទេសជាច្រើនរត់ចេញពីកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលសមត្ថកិច្ចចូលទៅដល់ទីតាំង។\nស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការ ជនបរទេសមួយចំនួនបានព្យាយាមរត់ចេញពីអគារកាស៊ីណូ ប៉ុន្តែសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ និងឃាត់ខ្លួនជនបរទេសរាប់រយនាក់ ព្រមទាំងដកហូតសម្ភារៈមួយចំនួន។\nតាមសេចក្តីប្រកាសព័ត៌មានរបស់នគរបាល ចុះថ្ងៃទី១០ ខែឧសភា ជនបរទេសប្រមាណ៤០០នាក់កំពុងបន្តនីតិវិធីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជនបរទេសរាប់រយនាក់ទៀតត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅកាស៊ីណូ ជីន យូ មេន តាំង ដើម្បីស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13823","languageVersionId":"7869","visibilityVersion":"2","versionToken":"a1.adnE6tD63wOsbvhpiMWxBZDrNNSnBQ2LcAezQT1hdIs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-11T03:33:49Z"}