{"asset":"news","key":"6524","locale":"km","id":"news:6524:km","entityId":"news:6524","canonicalUrl":"https://www.kps-tv.com/km/news/detail/6524","state":"ready","title":"អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបានរាយការណ៍ថាទទួលជនបរទេស ៩៩៤នាក់ ដើម្បីបន្តនីតិវិធីច្បាប់","summary":"តាមអត្ថបទដកស្រង់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេស៩៩៤នាក់ ក្នុងនោះស្រី៧៤នាក់ ត្រូវបាននាំទៅមណ្ឌលត្រៀមបណ្តេញចេញបាទី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីនិងបញ្ហាស្នាក់នៅប្រភេទផ្សេងៗ។","body":"បើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានទទួលជនបរទេសសរុបចំនួន ៩៩៤នាក់ ក្នុងនោះស្រី ៧៤នាក់ យកទៅស្នាក់នៅមណ្ឌលត្រៀមបណ្តេញចេញបាទី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។\nជនបរទេសទាំងនេះ ត្រូវបានបញ្ជូនមកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការស្នាក់នៅខុសច្បាប់ និងករណីអនុវត្តទោសចប់។\nប្រភពដដែលបានរាយបញ្ជីជនបរទេសទាំង ៩៩៤នាក់ តាមប្រភេទសញ្ជាតិ ឬទីកន្លែងប្រភពចំនួន១៦ រួមមាន ចិន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ឥណ្ឌា កេនយ៉ា ហ្គាណា លីបេរីយ៉ា និងកូរ៉េខាងត្បូង។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13821","languageVersionId":"7863","visibilityVersion":"2","versionToken":"a1.-p7rqiXpt9tR4wC-DlJA65a4NJ0zWjpc_cBVK81QEqk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-11T06:34:19Z"}