{"asset":"news","key":"6529","locale":"km","id":"news:6529:km","entityId":"news:6529","canonicalUrl":"https://www.kps-tv.com/km/news/detail/6529","state":"ready","title":"ថ្នាក់ដឹកនាំខេត្តស្វាយរៀង អបអរសាទរនិងកោតសរសើរប្អូនស្រី រស់ ដា សិស្សវិទ្យាល័យ ហ៊ុន សែន ពងទឹក ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស","summary":"សិស្ស រស់ ដា មកពីវិទ្យាល័យ ហ៊ុន សែន ពងទឹក ស្រុករំដួល បានជាប់លេខ១ ទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២ ឆ្នាំ២០២៦ ហើយទទួលថវិកាលើកទឹកចិត្ត ២លានរៀល ក្នុងពិធីថ្ងៃទី១១ ខែឧសភា តាមអត្ថបទដើម។","body":"ថ្នាក់ដឹកនាំខេត្តស្វាយរៀងបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះប្អូនស្រី រស់ ដា សិស្សវិទ្យាល័យ ហ៊ុន សែន ពងទឹក ស្រុករំដួល ដែលទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២ ក្នុងការប្រឡងសិស្សពូកែឆ្នាំ២០២៦។\nក្នុងពិធីសំណេះសំណាលនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលនេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខេត្តស្វាយរៀង សាលារៀន និងគ្រួសាររបស់ប្អូនស្រី រស់ ដា ព្រមទាំងបង្ហាញពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។\nលោកអភិបាលរងខេត្តក៏បានថ្លែងកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តស្វាយរៀងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។\nជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្រ ជៀសវាងការសេពគប់មិត្តមិនល្អ បញ្ហាក្មេងទំនើង និងគ្រឿងញៀន ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។\nក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្តបាននាំយកថវិកាចំនួន ២លានរៀល របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ប្រគល់ជូនប្អូនស្រី រស់ ដា ជាការលើកទឹកចិត្តចំពោះសមិទ្ធផលដ៏ល្អប្រសើរនេះផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13819","languageVersionId":"7857","visibilityVersion":"2","versionToken":"a1.S_vzOTnBqMNVaOKkxp0iSoxNpmvxu2r-W8sDtHLlzrQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-11T08:26:43Z"}