{"asset":"news","key":"6534","locale":"km","id":"news:6534:km","entityId":"news:6534","canonicalUrl":"https://www.kps-tv.com/km/news/detail/6534","state":"ready","title":"សមត្ថកិច្ចខេត្តកំពង់ស្ពឺ រឹតបន្តឹងអនុវត្តច្បាប់លើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស","summary":"តាមរបាយការណ៍ នគរបាលខេត្តកំពង់ស្ពឺបានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ឬមិនស្របតាមឯកសារផ្លូវការ និងអំពាវនាវឱ្យម្ចាស់យានយន្តគោរពបទប្បញ្ញត្តិពាក់ព័ន្ធ។","body":"សមត្ថកិច្ចជំនាញបានអំពាវនាវដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវគោរពតាមបទប្បញ្ញត្តិច្បាប់ និងស្តង់ដារបច្ចេកទេសក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូន សម្រាប់អាជីវកម្ម និងការធ្វើដំណើរ ដើម្បីជៀសវាងការផាកពិន័យ ការឃាត់យានយន្ត និងប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃ។\nស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត បន្តរឹតបន្តឹងការត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះយានយន្តដឹកជញ្ជូនគ្រប់ប្រភេទដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស។\nការអនុវត្តនេះ ធ្វើឡើងតាមការណែនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយបានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវចាត់វិធានការច្បាប់ចំពោះយានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងបណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។\nក្នុងករណីត្រួតពិនិត្យរកឃើញថា យានយន្តណាមួយមានការកែច្នៃខុសលក្ខណៈបច្ចេកទេស ឬមិនត្រឹមត្រូវតាមឯកសារផ្លូវការ សមត្ថកិច្ចនឹងធ្វើការឃាត់ទុក ដើម្បីត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13816","languageVersionId":"7848","visibilityVersion":"2","versionToken":"a1.FMl6F_m_Ob6Z0HvOLahQSFhz_PCni0VwOnBECxX9m6g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-11T10:29:56Z"}