# តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ កម្ពុជាបណ្ដេញជនបរទេស៣,៦៨៤នាក់ មាន៣៥សញ្ជាតិ ក្នុង១០ថ្ងៃដើមខែឧសភា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6542>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13812","languageVersionId":"7837","visibilityVersion":"2","versionToken":"a1.74uAKidDONhVx_pAa3iRgpC0RVIwchC4zykVowb0GLE"}

Original publication: 2026-05-12T03:48:12Z

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបណ្ដេញជនបរទេស៣,៦៨៤នាក់ ក្នុងនោះស្រី៤៨៩នាក់ មាន៣៥សញ្ជាតិ ចេញតាមអាកាសយានដ្ឋានសៀមរាបអង្គរ និងតេជោ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានបណ្ដេញជនបរទេសសរុប ៣,៦៨៤នាក់ ក្នុងនោះស្រី ៤៨៩នាក់ ចេញពីប្រទេស តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ជនបរទេសទាំងនេះ មានចំនួន ៣៥សញ្ជាតិ រួមមាន ចិន មីយ៉ាន់ម៉ា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស ហ្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌា សិង្ហបុរី ស្រីលង្កា ថៃ និងបណ្ដាប្រទេសផ្សេងៗទៀត។

តាមការលើកឡើងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមនោះ មានជនជាតិចិនចំនួន ១,៩៦៨នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ដោយឡែក ជនបរទេសមួយចំនួនទៀត ត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងការលួចឆ្លងដែន ការប្រើឯកសារក្លែងក្លាយ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការ និង QR Code ក្លែងក្លាយ ធ្វើការងារខុសច្បាប់ ព្រមទាំងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


