{"asset":"news","key":"6548","locale":"km","id":"news:6548:km","entityId":"news:6548","canonicalUrl":"https://www.kps-tv.com/km/news/detail/6548","state":"ready","title":"កសិករម្នាក់នៅបន្ទាយមានជ័យថា ទិន្នផល និងការបញ្ជាទិញបង្កងអូស្ត្រាលីថយចុះ","summary":"តាមអត្ថបទដើម ម្ចាស់កសិដ្ឋានម្នាក់នៅក្រុងសិរីសោភ័ណថា ទិន្នផល និងការបញ្ជាទិញក្នុងឆ្នាំ២០២៦ ថយចុះ ហើយអាចលក់បាន១៦ ដល់១៧ដុល្លារក្នុងមួយគីឡូក្រាមនៅពេលនោះ។ នេះជាស្ថានភាពអាជីវកម្មរបស់កសិករម្នាក់។","body":"កសិករចិញ្ចឹមបង្កងអូស្រ្តាលីម្នាក់នៅខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទិន្នផលបង្កងក្នុងឆ្នាំ២០២៦មានការធ្លាក់ចុះបន្តិច ខណៈការបញ្ជាទិញពីអតិថិជនក៏ថមថយជាងមុន។\n\nលោក លី រតនៈ ម្ចាស់កសិដ្ឋានបង្កងកសិករកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នការចិញ្ចឹមបង្កងអូស្រ្តាលីនៅកសិដ្ឋានរបស់លោក មានទិន្នផលថយចុះបន្តិច ដោយសារបញ្ហាអាកាសធាតុ និងការខាតបង់ក្នុងដំណាក់កាលបង្កាត់ពូជ។ កត្តាទាំងនេះបានធ្វើឱ្យទិន្នផលបង្កងឆ្នាំនេះធ្លាក់ចុះគួរឱ្យកត់សម្គាល់។\n\nលោកបន្ថែមថា ទីផ្សារបង្កងអូស្រ្តាលីនៅឆ្នាំ២០២៦ ក៏មិនសូវមានការបញ្ជាទិញច្រើនដូចមុនដែរ។ ដោយនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន នៅខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ បានកាត់បន្ថយតម្រូវការ ខណៈអ្នកនិយមបរិភោគបង្កងប្រភេទនេះភាគច្រើន គឺជាជនជាតិចិន។\n\nទោះជាយ៉ាងណា បច្ចុប្បន្នបង្កងអូស្រ្តាលីពីកសិដ្ឋានរបស់លោក នៅតែអាចលក់បានក្នុងតម្លៃចន្លោះពី ១៦ ដុល្លារ ទៅ ១៧ ដុល្លារ ក្នុងមួយគីឡូក្រាម។\nគួរបញ្ជាក់ថា លោក លី រតនៈ បានចាប់ផ្តើមអាជីពចិញ្ចឹមបង្កងអូស្រ្តាលីតាំងពីឆ្នាំ ២០១៩ មក ហើយ បច្ចុប្បន្ន កសិដ្ឋានរបស់លោកមានទីតាំងស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13803","languageVersionId":"7810","visibilityVersion":"2","versionToken":"a1.FUYGwklPBdhcmGvWuQRS2tmERr8kvv8yPfAFD4qvMZg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-12T06:44:37Z"}