{"asset":"news","key":"6551","locale":"km","id":"news:6551:km","entityId":"news:6551","canonicalUrl":"https://www.kps-tv.com/km/news/detail/6551","state":"ready","title":"មន្ត្រីសាខា ក.ប.ប. នៅខេត្តចំនួន៧ បានបន្តចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមទីផ្សារ ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់","summary":"តាមសេចក្ដីរាយការណ៍ មន្ត្រីសាខា ក.ប.ប. ក្នុងខេត្ត៧ បានត្រួតពិនិត្យផ្សារ៧ និងតូប៦៥ទីតាំងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ហើយយកសំណាកបន្លែ ផ្លែឈើ និងធុរេនមួយចំនួនទៅពិសោធន៍។","body":"មន្ត្រីសាខា ក.ប.ប. នៅខេត្តចំនួន៧ បានបន្តចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមទីផ្សារ និងតូបលក់ទំនិញសំខាន់ៗ ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ផលិតផលមិនមានសុវត្ថិភាព ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។\n\nប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយមន្ត្រីសាខា ក.ប.ប. ខេត្តកែប កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង ព្រៃវែង ប៉ៃលិន និងព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យនៅផ្សារចំនួន៧ និងតូបលក់ទំនិញសរុប៦៥ទីតាំង។\n\nក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានយកសំណាកបន្លែ ផ្លែឈើ និងផ្លែធុរេនមួយចំនួន ទៅធ្វើពិសោធន៍ ដើម្បីពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ។\nជាមួយគ្នានេះ មន្ត្រី ក.ប.ប. បានអំពាវនាវដល់អាជីវករ និងអ្នកលក់ដូរ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រួតពិនិត្យទំនិញមុនដាក់លក់ ដើម្បីកាត់បន្ថយហានិភ័យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាមួយគ្នានោះក៏បានជំរុញឲ្យប្រជាពលរដ្ឋ រាយការណ៍ទៅមន្ត្រី ក.ប.ប. ឬទាក់ទងតាមទូរស័ព្ទលេខ ១២៦៦ ក្នុងករណីសង្ស័យថា មានទំនិញ ឬសេវាកម្មមិនប្រក្រតី៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13811","languageVersionId":"7834","visibilityVersion":"2","versionToken":"a1.-UQ83DiiA2DuC04biZXgzwOrUdHb6u1F0UGxv6CRwbE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-12T07:28:37Z"}