{"asset":"news","key":"6557","locale":"km","id":"news:6557:km","entityId":"news:6557","canonicalUrl":"https://www.kps-tv.com/km/news/detail/6557","state":"ready","title":"អាជីវករនៅកំពតរំពឹងថា សាវម៉ាវនឹងចាប់ផ្តើមប្រមូលផលក្នុងខែឧសភា","summary":"អត្ថបទថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដកស្រង់អាជីវករថា សាវម៉ាវនឹងចាប់ផ្តើមប្រមូលផលនៅសប្តាហ៍ក្រោយ ឬយ៉ាងយូរនៅចុងខែនោះ។ ទុរេនលេខ១ មានតម្លៃ១៨០០០ ដល់២២០០០រៀលក្នុងមួយគីឡូក្រាមនៅពេលនោះ។","body":"នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អាជីវករលក់ផ្លែឈើតាមដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកឈូ បានឱ្យដឹងថា ផ្លែឈើដែលដាំក្នុងតំបន់រួមមាន ទុរេន មង្ឃុត សាវម៉ាវ ខ្នុរ និងចេក។ ក្នុងចំណោមនេះ ទុរេនជាដំណាំដែលប្រមូលផលមុនគេ ខណៈសាវម៉ាវនឹងចាប់ផ្តើមប្រមូលផលចាប់ពីសប្តាហ៍ក្រោយ ឬយ៉ាងយូរនៅចុងខែនេះ។\nប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នទុរេនកំពតកំពុងសម្បូរ ដោយតម្លៃទុរេនលេខ១ ស្ថិតក្នុងចន្លោះពី ១ម៉ឺន ៨ពាន់រៀល ដល់ ២ម៉ឺន ២ពាន់រៀលក្នុងមួយគីឡូក្រាម។\nម្ចាស់ចម្ការបានបង្ហាញក្តីរីករាយចំពោះការប្រមូលផល និងការលក់ដូរផ្លែឈើក្នុងតំបន់ ហើយក៏អំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជីវករជួយគាំទ្រផ្លែឈើក្នុងស្រុក ជាពិសេសផលិតផលនៅតំបន់ទឹកឈូ ដើម្បីរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយកសិផលខ្មែរ។\nតាមការឱ្យដឹងពីមន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ កសិករនៅតំបន់រមណីយដ្ឋានទឹកឈូ ភាគច្រើនដាំដុះទុរេន ខណៈសាវម៉ាវ និងមង្ឃុតត្រូវបានដាំជាដំណាំបន្ទាប់បន្សំ បច្ចុប្បន្ន មានកសិករជាង ២០គ្រួសារ ដាំដំណាំទាំងនេះជាលក្ខណៈចម្ការ ខណៈគ្រួសារផ្សេងទៀតដាំលាយឡំក្នុងចម្ការទុរេន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13802","languageVersionId":"7807","visibilityVersion":"2","versionToken":"a1.VxekZIuGYF6HXlh5xhk-8uktN-8RVbt2biP8Zzp2jx0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-12T10:08:32Z"}