{"asset":"news","key":"6564","locale":"km","id":"news:6564:km","entityId":"news:6564","canonicalUrl":"https://www.kps-tv.com/km/news/detail/6564","state":"ready","title":"ក្រសួងធនធានទឹកព្យាករណ៍ថា កម្ពុជាអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៣-១៥ ឧសភា ២០២៦","summary":"អត្ថបទដើមដកស្រង់ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៦ ដោយលើកឡើងពីឥទ្ធិពលខ្យល់មូសុងនិរតី និងហានិភ័យអាកាសធាតុនៅតាមតំបន់។","body":"ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី ដែលកំពុងបក់គ្របដណ្តប់លើសមុទ្រ និងអាងទន្លេមេគង្គ។ ស្ថានភាពនេះអាចបណ្តាលឱ្យមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទូទាំងប្រទេស។\n\n តំបន់វាលទំនាប ជាពិសេសខេត្តភាគពាយ័ព្យ និងភាគកណ្ដាល អាចមានភ្លៀងពីមធ្យមទៅច្រើន ខណៈតំបន់ខ្ពង់រាបក៏អាចមានភ្លៀង ផ្គរ និងខ្យល់ខ្លាំងផងដែរ។ ដោយឡែក តំបន់មាត់សមុទ្រ អាចមានភ្លៀងច្រើន ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ដែលអាចបង្កហានិភ័យដល់ការធ្វើដំណើរតាមសមុទ្រ និងការនេសាទ៕ អត្ថបទ៖ ឡាយ កុល\n\nរូបភាពឯកសារ៖ ផ្លូវនៅពេលភ្លៀង។ ពេលវេលា និងទីកន្លែងថតមិនទាន់បានផ្ទៀងផ្ទាត់ ហើយមិនមែនជាភស្តុតាងអាកាសធាតុជាក់ស្តែងសម្រាប់ថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៦ទេ។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13796","languageVersionId":"7789","visibilityVersion":"2","versionToken":"a1.C9xlp8SMoIXMhRkLxO0m1keC7DNI_RZgR2bIdUmTpeI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-13T03:10:13Z"}