# ខេត្តព្រះសីហនុកំពុងសិក្សាគម្រោង «ផ្លូវថ្មើរជើង-Walk Street»

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6566>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13795","languageVersionId":"7786","visibilityVersion":"2","versionToken":"a1.S4-gtOroSVB_GVvP3XJ8b1qZ-dEws40amedqTK-FHtQ"}

Original publication: 2026-05-13T03:54:56Z

តាមអត្ថបទដើម គម្រោងផ្លូវថ្មើរជើងប្រវែង១២២៥ម៉ែត្រ ទទឹង៣ម៉ែត្រ កំពុងសិក្សាទីតាំងនិងប្លង់។ កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ការសាងសង់មិនទាន់បានបញ្ជាក់នៅពេលរាយការណ៍។

គម្រោងផ្លូវថ្មើរជើង ឬហៅថា Walk Street គ្រោងនឹងបង្កើតឡើងនៅខេត្តព្រះសីហនុឱ្យដូចមាននៅរាជធានីភ្នំពេញដែរ។ គម្រោងនេះ បាននិងកំពុងសិក្សាលើទីតាំង និងគំរូប្លង់គោលនៃហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែម។ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងជ្រើសរើសយកទីតាំងទីលានតេជោ ឬទីតាំងកន្ទុយនាគ ក្នុងក្រុងព្រះសីហនុ ធ្វើជាទីតាំងសម្រាប់«ផ្លូវថ្មើរជើង ឬ Walk Street» ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អមដំណើរដោយមន្រ្តីជំនាញនៃមន្ទីរអង្គភាពជាច្រើនរូបផ្សេងទៀត បានចុះពិនិត្យមើលទីតាំងទីលានតេជោ ឬទីតាំងកន្ទុយនាគ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យកាន់ទាក់ទាញនិងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។ ក្នុងគម្រោងស្ថាបនា បានបញ្ជាក់លម្អិតថា ផ្លូវថ្មើរជើងថ្មីនេះ មានប្រវែងសរុប ១២២៥ម៉ែត្រ និងមានទទឹង ៣ម៉ែត្រ។ នៅលើផ្លូវថ្មើរជើងនេះ ក៏គ្រោងបង្កើតឱ្យមានតំបន់លក់ចំណីអាហារ ហាងកាហ្វេ និងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។
ទោះបីជាមានការចុះទៅសិក្សាលើទីតាំងជាក់ស្តែងយ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋបាលខេត្តមិនទាន់អាចបញ្ជាក់បានទេថា គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅពេលណា ហើយប្រើពេលប៉ុន្មានខែ និងបញ្ចប់ការសាងសង់វិញនៅឆ្នាំណានោះទេ។ តែយ៉ាងណា រដ្ឋបាលខេត្ត បានដាក់ក្តីសង្ឃឹមថា «ផ្លូវថ្មើរជើង-Walk Street» នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យវិស័យទេសចរណ៍នៅខេត្តព្រះសីហនុកាន់តែមានភាពសម្បូរបែប និងរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងផ្តល់នូវលំហរទេសចរណ៍មួយពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។ បន្ថែមពីនេះ Walk Street  នឹងក្លាយជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

គំរូគម្រោងផ្លូវថ្មើរជើង ដែលមានក្នុងអត្ថបទដើម។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


