# មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានចុះពិនិត្យនិងផ្តល់ទិសដៅការងារនៅទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6576>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13792","languageVersionId":"7777","visibilityVersion":"2","versionToken":"a1.XBuv2VBNHcYRBgdUW3Mbp3Jz8d0zUV9clyyHZ0jsCJw"}

Original publication: 2026-05-13T10:18:35Z

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានដឹកនាំគណៈប្រតិភូចុះពិនិត្យការងារ និងឧបករណ៍នៅស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ។

ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូអមដោយមន្រ្តីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ ចុះពិនិត្យ និងផ្តល់ទិសដៅការងារនៅទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។
ដំណើរទស្សនកិច្ចនេះ លោក Liu Tai នាយកប្រតិបត្តិនៃស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ រួមទាំងបុគ្គលិកទាំងអស់ បានទទួលស្វាគមន៍ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយយកចិត្តទុកដាក់ និងរាក់ទាក់ជាទីបំផុត។ ក្នុងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពិនិត្យជាក់ស្តែងនៅទីតាំងការិយាល័យធ្វើការរបស់បុគ្គលិក បន្ទប់សម្រាប់ផ្សព្វផ្សាយ និងឧបករណ៍សម្ភារៈប្រើប្រាស់នៅក្នុងស្តូឌីយ៉ូ ថែមទាំងបានទស្សនានៅសារមន្ទីររបស់ទូរទស្សន៍ KPS99។
លោកនាយកប្រតិបត្តិនៃស្ថានីយទូរទស្សន៍ KPS99 បានបង្ហាញឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មានអំពីដំណើរការនៃការប្រព្រឹត្តទៅរបស់ប្រព័ន្ធផ្សព្វផ្សាយតាមផ្នែកនីមួយៗ និងបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍សំខាន់ៗរបស់ទូរទស្សន៍ផងដែរ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់អំពីសមិទ្ធផលរបស់ទូរទស្សន៍ក្នុងការផលិតព័ត៌មាន ដើម្បីលើកកម្ពស់ខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មានរូបនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ទូរទស្សន៍ដែលបានខិតខំផលិតព័ត៌មាន ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ ជាពិសេសលើកកម្ពស់ខេត្តព្រះសីហនុ។ បន្ថែមពីនេះ ឯកឧត្តម បានកត់សម្គាល់ឃើញថា ឧបករណ៍សម្ភារៈប្រើប្រាស់ក្នុងស្តូឌីយ៉ូមានលក្ខណៈទំនើបៗច្រើនសាកសមនឹងអាជីពនៃវិស័យទូរទស្សន៍។ មិនតែប៉ុណ្ណោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានមកទស្សនានៅស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ប៉ៃ សុឃីម និង កែវ ដារ៉ា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


