{"asset":"news","key":"6586","locale":"km","id":"news:6586:km","entityId":"news:6586","canonicalUrl":"https://www.kps-tv.com/km/news/detail/6586","state":"ready","title":"ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបងត្រូវទៅបំពេញការងារនៅទីស្នាក់ការកណ្តាល ដើម្បីបន្តនីតិវិធីវិន័យ","summary":"សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្មថ្ងៃទី១៤ ខែឧសភាបានរៀបរាប់ថា លិខិតថ្ងៃទី៦ ខែឧសភាតម្រូវឱ្យលោក គឹម ប្រុស មកបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង ដើម្បីបន្តនីតិវិធីវិន័យ ក្រោយការត្រួតពិនិត្យ យកសំណាក និងស៊ើបអង្កេត។","body":"ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបងត្រូវបានតម្រូវឱ្យទៅបំពេញការងារនៅទីស្នាក់ការកណ្តាល ដើម្បីបន្តនីតិវិធីវិន័យ\nបើតាមអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចាត់វិធានការ៣ចំណុចបន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង។ វិធានការទាំង ៣នេះគឺ៖\n១. នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន បានណែនាំឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ចុះត្រួតពិនិត្យសម្ភាសន៍ផ្ទាល់ជាមួយអាជីវករចំនួន ៧ កន្លែងដែលដាក់លក់ទុរេន នៅផ្សារ ភួ ពុយ និងប្រមូលសំណាកគំរូទុរេនទាំងនោះ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍ ពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។\n២. នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅធ្វើការស៊ើបអង្កេតដល់ទីកន្លែងនៅខេត្តបាត់ដំបង និងរៀបចំកិច្ចប្រជុំរួមរវាងរដ្ឋបាលខេត្តបាត់ដំបងដែលមានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រធានសាខា ក.ប.ប. និងមន្ត្រីក្រោមឱវាទ ព្រមទាំងអាជីវករពាក់ព័ន្ធនៅផ្សារ ភួ ពុយ មួយចំនួនផងដែរ ដើម្បីស្ដាប់អំណះអំណាង និងស្វែងរកដំណោះស្រាយបន្ទាន់សម្រាប់ករណីនេះ។\n៣. នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន ក.ប.ប. បានចេញលិខិតបង្គាប់ការលេខ ៤៤៣ អ.កបប ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យលោក គឹម ប្រុស មកបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13783","languageVersionId":"7750","visibilityVersion":"2","versionToken":"a1.6J37YHRFMQLB884q-tpb4sCdXoBShuY_3lHDHP6Tchk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-14T06:56:41Z"}