{"asset":"news","key":"6600","locale":"km","id":"news:6600:km","entityId":"news:6600","canonicalUrl":"https://www.kps-tv.com/km/news/detail/6600","state":"ready","title":"សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនសង្ស័យក្នុងករណីឃាតកម្មនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ","summary":"តាមរបាយការណ៍សមត្ថកិច្ច ស្ត្រីជនសង្ស័យអាយុ២៤ឆ្នាំត្រូវបានឃាត់ខ្លួននៅទៀបភ្លឺថ្ងៃទី១៥ ខែឧសភា ក្រោយមាននារីម្នាក់ស្លាប់នៅឆ្នេរអូរត្រេះ។ សមត្ថកិច្ចកំពុងបន្តនីតិវិធីស៊ើបអង្កេត។","body":"ព្រះសីហនុ៖ ស្ត្រីជនសង្ស័យដែលពាក់ព័ន្ធករណីឃាតកម្មលើនារីម្នាក់ នៅតំបន់ឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ ក្រោយពេលកើតហេតុមិនដល់ប៉ុន្មានម៉ោង។\nយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចបន្ទប់ទឹកលេខ៩ តំបន់ឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។\nប្រភពដដែលបញ្ជាក់ថា ជនសង្ស័យជាស្ត្រីម្នាក់ បានយកកាំបិតចុងស្រួច ដាក់ក្នុងថង់ និងរុំដោយម៉ាស់ មកជួបជនរងគ្រោះ។ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាមួយសន្ទុះ ជនសង្ស័យបានដកកាំបិតធ្វើសកម្មភាពវាយប្រហារលើជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ មុនពេលជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ។\nបើតាមការបញ្ជាក់ពីសមត្ថកិច្ច កន្លងមកជនសង្ស័យ និងជនរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលប្រមាណ២ឆ្នាំមកហើយ។\nក្រោយទទួលព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ និងលេខ២ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោងប្រមាណ ៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។\nជនសង្ស័យត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។\nសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង ស្រីនិច ភេទស្រី ជនជាតិខ្មែរ កើតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៩។ ចំណែកជនសង្ស័យឈ្មោះ សុខ រស្មី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។\nយោងតាមការសួរបំភ្លឺពីមិត្តភក្តិជនរងគ្រោះ និងសាច់ញាតិជនសង្ស័យ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ករណីនេះជាអំពើឃាតកម្មគិតទុកជាមុន៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13790","languageVersionId":"7771","visibilityVersion":"2","versionToken":"a1.cPuSuB_tM9rRBCW6-4XuzKvLnl2llojINhFzytWJuhg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-15T02:59:10Z"}