{"asset":"news","key":"6602","locale":"km","id":"news:6602:km","entityId":"news:6602","canonicalUrl":"https://www.kps-tv.com/km/news/detail/6602","state":"ready","title":"ក្រោយបញ្ចប់តំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌ ប្រធានសាខា កបប ខេត្តបាត់ដំបង បណ្ឌិតគិន ភា ថា មិនមែនមានតែគាត់ម្នាក់ទេ","summary":"តាមសេចក្តីរាយការណ៍ ក្រសួងពាណិជ្ជកម្មបានបញ្ចប់មុខតំណែង និងលុបឈ្មោះលោក គឹម ប្រុស ចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ លោកបណ្ឌិត គិន ភា បានលើកជាទស្សនៈអំពីការស្រាវជ្រាវប្រភពទុរេន និងអ្នកដែលត្រូវទទួលខុសត្រូវបន្ថែម។","body":"បើតាមក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៥ ខែឧសភា បានចេញសេចក្ដីសម្រេចស្ដីពី ការបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការ ចំពោះលោក គឹម ប្រុស ប្រធាន កបប ខេត្តបាត់ដំបង។\n ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា ដែលសេចក្តីរាយការណ៍ដើមណែនាំថាជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «មិនមែនតែគាត់ម្នាក់ទេ!»\n លោកបណ្ឌិត គិន ភា លើកឡើងថា គាត់មានកំហុសត្រង់ថា មិនទាន់បានស្រាវជ្រាវប្រភពទុរេនឱ្យបានច្បាស់លាស់ ហើយឈានដល់ការសន្និដ្ឋានដោយប្រញាប់ប្រញាល់។ ប៉ុន្តែករណីតូចមួយនេះ មិនមែនពាក់ព័ន្ធតែគាត់ម្នាក់នោះទេ។ សំណួរដែលត្រូវមានចម្លើយគឺ ៖ តើទុរេនទាំងនោះនាំចូលតាមច្រកណា? តើនរណាខ្លះត្រូវទទួលខុសត្រូវ? ហើយតើត្រូវផ្ដន្ទាទោសពួកគេដោយរបៀបណា ក្រៅពីវិធានការវិន័យរដ្ឋបាល តើត្រូវមានពិរុទ្ធភាពអ្វីផ្សេងទៀតដែរឬទេ? នេះជាការសាកល្បងដ៏សែនតូចមួយដើម្បីស្ដារទំនុកចិត្តប្រជាពលរដ្ឋ។\n សេចក្តីរាយការណ៍ដើមបានដកស្រង់លោកបណ្ឌិតបន្ថែមថា ការដកតំណែងនិងលុបឈ្មោះគាត់ចេញពីក្របខណ្ឌ ក្រោយប្រសាសន៍ធ្ងន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាពេលនោះ បានរំលេចឱ្យឃើញថា វប្បធម៌ការងាររាជការស្រុកយើង វិធានការក្ដៅអាចកើតមានឡើងបាន លុះត្រាតែថ្នាក់ដឹកនាំកំពូលចេញបទបញ្ជា ឬផ្ដល់អនុសាសន៍ ប៉ុន្តែបន្ទាប់មក ក៏ស្ងាត់ល្ហឹមវិញ ហើយរឿងដដែលៗក៏នៅតែបន្តកើតមាន ដូចវែកចកដូច្នោះដែរ៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13768","languageVersionId":"7714","visibilityVersion":"2","versionToken":"a1.K5coehZqUT9R38PEj4uPA1MOeTmeaG6xwSUH2fo3NQk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-15T03:13:43Z"}