{"asset":"news","key":"6613","locale":"km","id":"news:6613:km","entityId":"news:6613","canonicalUrl":"https://www.kps-tv.com/km/news/detail/6613","state":"ready","title":"សម្តេចធិបតី៖គ្មាននរណាលត់ជង្គង់កាត់ដីឱ្យគេទេហើយកម្ពុជាក៏មិនខ្លាចសង្គ្រាមដែរតែកម្ពុជារើសការចរចាដើម្បីការពារប្រជាជន","summary":"សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថា កម្ពុជាត្រូវការពារទឹកដីផង និងការពារប្រជាជនផង ហើយនឹងប្រើប្រាស់ឱកាសចរចាដោយសន្តិវិធីឱ្យអស់លទ្ធភាព ទោះនៅសល់ត្រឹមតែ ១ភាគរយក៏ដោយ។","body":"«ក្នុងនាមជាមេដឹកនាំ ខ្ញុំជឿថា កម្ពុជា១៧លាននាក់ គ្មានពីណាលត់ជង្គង់កាត់ដីឱ្យគេទេ»។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅលើវេទិកាអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ន័យដូចបានបញ្ជាក់នេះ សម្តេចចង់បានតែការការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្រ្តមិនបង្ហូរឈាមហើយមានសន្តិភាពយូរអង្វែងប៉ុណ្ណោះ។\nសម្តេចធិបតី ចង់សង្កត់ធ្ងន់ថា «ទឹកដី យើងត្រូវការពារតែយើងក៏ត្រូវការពារប្រជាជនរបស់យើងដែរ កម្ពុជាមិនមែនខ្លាចនោះទេ ប៉ុន្តែបើមានជម្រើសការពារក្រៅពីការវាយគ្នា(ធ្វើសង្គ្រាម) គឺកម្ពុជានឹងជ្រើសរើសយកវិធីសាស្រ្តចរចាតាមផ្លូវច្បាប់ភ្លាម ដើម្បីទាញមកវិញនូវសិទ្ធិស្របច្បាប់ និងដែនអធិបតេយ្យជាបន្តបន្ទាប់របស់យើង»។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីជានៅសល់ឱកាសត្រឹមតែ ១ភាគរយ សម្រាប់បើកការចរចាដោយសន្តិវិធី ក៏កម្ពុជានៅតែសម្រេចចិត្តប្រើប្រាស់យន្តការនេះឱ្យអស់លទ្ធភាពដដែល៕\nដោយ៖ ង៉ែត ពិសាន្ត\nរូបភាពនៃសុន្ទរកថាដែលភ្ជាប់មកជាមួយសេចក្តីរាយការណ៍ដើម។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13753","languageVersionId":"7672","visibilityVersion":"2","versionToken":"a1.yLK9RbzjAPpVxYm6MzarTsjS3MgMnGyjR16fZoEIL1A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-15T08:51:47Z"}