# សម្តេចធិបតី៖គ្មាននរណាលត់ជង្គង់កាត់ដីឱ្យគេទេហើយកម្ពុជាក៏មិនខ្លាចសង្គ្រាមដែរតែកម្ពុជារើសការចរចាដើម្បីការពារប្រជាជន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6613>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13753","languageVersionId":"7672","visibilityVersion":"2","versionToken":"a1.yLK9RbzjAPpVxYm6MzarTsjS3MgMnGyjR16fZoEIL1A"}

Original publication: 2026-05-15T08:51:47Z

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថា កម្ពុជាត្រូវការពារទឹកដីផង និងការពារប្រជាជនផង ហើយនឹងប្រើប្រាស់ឱកាសចរចាដោយសន្តិវិធីឱ្យអស់លទ្ធភាព ទោះនៅសល់ត្រឹមតែ ១ភាគរយក៏ដោយ។

«ក្នុងនាមជាមេដឹកនាំ ខ្ញុំជឿថា កម្ពុជា១៧លាននាក់ គ្មានពីណាលត់ជង្គង់កាត់ដីឱ្យគេទេ»។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅលើវេទិកាអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ន័យដូចបានបញ្ជាក់នេះ សម្តេចចង់បានតែការការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្រ្តមិនបង្ហូរឈាមហើយមានសន្តិភាពយូរអង្វែងប៉ុណ្ណោះ។
សម្តេចធិបតី ចង់សង្កត់ធ្ងន់ថា «ទឹកដី យើងត្រូវការពារតែយើងក៏ត្រូវការពារប្រជាជនរបស់យើងដែរ កម្ពុជាមិនមែនខ្លាចនោះទេ ប៉ុន្តែបើមានជម្រើសការពារក្រៅពីការវាយគ្នា(ធ្វើសង្គ្រាម) គឺកម្ពុជានឹងជ្រើសរើសយកវិធីសាស្រ្តចរចាតាមផ្លូវច្បាប់ភ្លាម ដើម្បីទាញមកវិញនូវសិទ្ធិស្របច្បាប់ និងដែនអធិបតេយ្យជាបន្តបន្ទាប់របស់យើង»។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីជានៅសល់ឱកាសត្រឹមតែ ១ភាគរយ សម្រាប់បើកការចរចាដោយសន្តិវិធី ក៏កម្ពុជានៅតែសម្រេចចិត្តប្រើប្រាស់យន្តការនេះឱ្យអស់លទ្ធភាពដដែល៕
ដោយ៖ ង៉ែត ពិសាន្ត
រូបភាពនៃសុន្ទរកថាដែលភ្ជាប់មកជាមួយសេចក្តីរាយការណ៍ដើម។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


