{"asset":"news","key":"6615","locale":"km","id":"news:6615:km","entityId":"news:6615","canonicalUrl":"https://www.kps-tv.com/km/news/detail/6615","state":"ready","title":"នាយករដ្ឋមន្រ្តីប្រាប់ពលរដ្ឋឱ្យរួមកម្លាំងគ្នាការពារទឹកដីកុំឱ្យដូចភ្លើងចំប៉ើងត្រូវចិញ្ចឹមស្មារតីសាមគ្គីឯកភាពគ្នា","summary":"សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវនៅថ្ងៃទី១៥ ខែឧសភា ឱ្យប្រជាពលរដ្ឋបន្តរួមគ្នាការពារទឹកដី គាំទ្រកងទ័ពជួរមុខ និងជួយជនភៀសសឹក ដោយចិញ្ចឹមស្មារតីសាមគ្គីជាប្រចាំ មិនមែនត្រឹមតែភ្លើងចំប៉ើងម្តងម្កាល។","body":"សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមូលកម្លាំងគ្នាការពារទឹកដី និងគាំទ្រវីរកងទ័ពជួរមុខ រួមទាំងជនភៀសសឹកដែលជួបការលំបាក។ ទន្ទឹមនឹងនេះ សម្តេចធិបតីបញ្ជាក់ថា សូមកុំឱ្យការមូលកម្លាំងគ្នានេះក្លាយទៅជាភ្លើងចំប៉ើងម្តងម្កាល់ឱ្យសោះ ពោលគឺត្រូវចិញ្ចឹមស្មារតីនៃការសាមគ្គីឯកភាពគ្នា ដើម្បីពង្រឹងជាតិខ្មែរ និងពង្រឹងសមត្ថភាពការពារជាតិរបស់យើងក្នុងការធានានូវសន្តិភាពយូរអង្វែង។ ការក្រើនរំលឹករបស់សម្តេចធិបតី ធ្វើឡើងនៅក្នុងវេទិកាអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា។\nជាព័ត៌មានបរិបទ ភាគីកម្ពុជាបានចោទប្រកាន់យោធាថៃថា បានឈ្លានពាននិងចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ តាមការរាយការណ៍របស់អាជ្ញាធរកម្ពុជាអំពីការប្រយុទ្ធជុំទី២ រយៈពេល ២១ថ្ងៃ នៅចុងឆ្នាំ២០២៥ យោធាថៃបានប្រើកាំភ្លើង ដ្រូន យន្តហោះចម្បាំង និងអាវុធធុនធ្ងន់បាញ់ចេញពីនាវា ព្រមទាំងវាយលុកតាមផ្លូវគោក ដែលធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់ភៀសខ្លួន កុមាររាប់ម៉ឺននាក់រងការរំខានដល់ការសិក្សា និងកងទ័ពកម្ពុជាជាច្រើនស្លាប់និងរបួស។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13766","languageVersionId":"7708","visibilityVersion":"2","versionToken":"a1.HcKwSrvKdJbCEyQn9CCCGlxQQ34NCLfnhUQg_d0vc5Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-15T10:48:23Z"}