# នាយករដ្ឋមន្រ្តីប្រាប់ពលរដ្ឋឱ្យរួមកម្លាំងគ្នាការពារទឹកដីកុំឱ្យដូចភ្លើងចំប៉ើងត្រូវចិញ្ចឹមស្មារតីសាមគ្គីឯកភាពគ្នា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6615>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13766","languageVersionId":"7708","visibilityVersion":"2","versionToken":"a1.HcKwSrvKdJbCEyQn9CCCGlxQQ34NCLfnhUQg_d0vc5Q"}

Original publication: 2026-05-15T10:48:23Z

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវនៅថ្ងៃទី១៥ ខែឧសភា ឱ្យប្រជាពលរដ្ឋបន្តរួមគ្នាការពារទឹកដី គាំទ្រកងទ័ពជួរមុខ និងជួយជនភៀសសឹក ដោយចិញ្ចឹមស្មារតីសាមគ្គីជាប្រចាំ មិនមែនត្រឹមតែភ្លើងចំប៉ើងម្តងម្កាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមូលកម្លាំងគ្នាការពារទឹកដី និងគាំទ្រវីរកងទ័ពជួរមុខ រួមទាំងជនភៀសសឹកដែលជួបការលំបាក។ ទន្ទឹមនឹងនេះ សម្តេចធិបតីបញ្ជាក់ថា សូមកុំឱ្យការមូលកម្លាំងគ្នានេះក្លាយទៅជាភ្លើងចំប៉ើងម្តងម្កាល់ឱ្យសោះ ពោលគឺត្រូវចិញ្ចឹមស្មារតីនៃការសាមគ្គីឯកភាពគ្នា ដើម្បីពង្រឹងជាតិខ្មែរ និងពង្រឹងសមត្ថភាពការពារជាតិរបស់យើងក្នុងការធានានូវសន្តិភាពយូរអង្វែង។ ការក្រើនរំលឹករបស់សម្តេចធិបតី ធ្វើឡើងនៅក្នុងវេទិកាអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា។
ជាព័ត៌មានបរិបទ ភាគីកម្ពុជាបានចោទប្រកាន់យោធាថៃថា បានឈ្លានពាននិងចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ តាមការរាយការណ៍របស់អាជ្ញាធរកម្ពុជាអំពីការប្រយុទ្ធជុំទី២ រយៈពេល ២១ថ្ងៃ នៅចុងឆ្នាំ២០២៥ យោធាថៃបានប្រើកាំភ្លើង ដ្រូន យន្តហោះចម្បាំង និងអាវុធធុនធ្ងន់បាញ់ចេញពីនាវា ព្រមទាំងវាយលុកតាមផ្លូវគោក ដែលធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់ភៀសខ្លួន កុមាររាប់ម៉ឺននាក់រងការរំខានដល់ការសិក្សា និងកងទ័ពកម្ពុជាជាច្រើនស្លាប់និងរបួស។
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


