{"asset":"news","key":"6617","locale":"km","id":"news:6617:km","entityId":"news:6617","canonicalUrl":"https://www.kps-tv.com/km/news/detail/6617","state":"ready","title":"នគរបាលចរាចរណ៍ខេត្តព្រះសីហនុចុះរឹតបន្តឹងច្បាប់និងពិនិត្យជាតិស្រវឹងរួមទាំងតេស្ដរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ","summary":"តាមសេចក្តីរាយការណ៍ នគរបាលចរាចរណ៍ និងនគរបាលប្រឆាំងគ្រឿងញៀន បានត្រួតពិនិត្យជាតិស្រវឹង និងសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ នៅគីឡូម៉ែត្រ២២០–២២១ ផ្លូវជាតិលេខ៤ ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។","body":"ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរកសារធាតុគ្រឿងញៀន អ្នកបើកបររថយន្តធុនធំ។\nដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរកសារធាតុគ្រឿងញៀន អ្នកបើកបររថយន្តធុនធំ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡីម៉ែត្រ ២២០-២២១ ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13757","languageVersionId":"7684","visibilityVersion":"2","versionToken":"a1.t0Tcaf_67jvmr72upxDSpMfhQgBln33XKEhCQ0PoEBs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-15T11:09:14Z"}