{"asset":"news","key":"6624","locale":"km","id":"news:6624:km","entityId":"news:6624","canonicalUrl":"https://www.kps-tv.com/km/news/detail/6624","state":"ready","title":"នគរបាលចរាចរណ៍ផ្លូវទឹកព្រះសីហនុ បន្តរឹតបន្តឹងត្រួតពិនិត្យជលយានយន្តអាជីវកម្ម ធានាសុវត្ថិភាពភ្ញៀវទេសចរទៅកាន់បណ្តាកោះ","summary":"នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារសង្គ្រោះបន្ទាន់របស់ជលយានយន្តអាជីវកម្ម ព្រមទាំងណែនាំម្ចាស់ និងអ្នកបើកបរឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកដំណើរ។","body":"ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្ម នៅតាមដែនសមុទ្រ និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះសីហនុ។\nការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធានសុវត្ថិភាពបច្ចេកទេសជលយានយន្ត ពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារសង្គ្រោះបន្ទាន់ផ្សេងៗ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តទៅកាន់បណ្តាកោះនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។\nជាមួយគ្នានេះ កម្លាំងជំនាញក៏បានធ្វើការណែនាំដល់ម្ចាស់ និងអ្នកបើកបរជលយានយន្តអាជីវកម្ម ឱ្យគោរពតាមបទប្បញ្ញត្តិច្បាប់ ស្តង់ដារបច្ចេកទេស និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនទំនុកចិត្តជូនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13734","languageVersionId":"7629","visibilityVersion":"2","versionToken":"a1.XxyT4xfefl4b-eAPZxTbqRDt9LIbXry4m_O1Okckt3o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-16T03:37:04Z"}