{"asset":"news","key":"6634","locale":"km","id":"news:6634:km","entityId":"news:6634","canonicalUrl":"https://www.kps-tv.com/km/news/detail/6634","state":"ready","title":"៤ខែដំបូង ឆ្នាំ២០២៦ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់","summary":"ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលសរុប ២,៤២៨,០០៩នាក់ ថយចុះប្រមាណ ៤% ខណៈទំនិញតាមផ្លូវអាកាសមានចំនួន ៣០,៤៤៨តោន កើនឡើងប្រមាណ ៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។","body":"ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបជាង ២លាននាក់ ខណៈចំនួននេះមានការថយចុះប្រមាណ ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។\n\n បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន តេជោ សៀមរាបអង្គរ និងព្រះសីហនុ ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) សរុបចំនួន ២៣,២០៤ជើង កើនឡើងប្រមាណ ២%។\n\n ដោយឡែក ចំនួនអ្នកដំណើរចេញ-ចូល (ទ្វេទិស) មានសរុប ២,៤២៨,០០៩នាក់ ថយចុះប្រមាណ ៤% ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣០,៤៤៨តោន កើនឡើងដល់ ៣៦%។\n\n ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បន្ថែមថា គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុន កំពុងប្រតិបត្តិការហោះហើរចេញ-ចូលនៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩។\n ជើងហោះហើរប្រចាំសប្តាហ៍ (ទ្វេទិស) ត្រូវបានកត់ត្រាថា៖\n អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ៧០៨ជើង/សប្តាហ៍\n អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖ ២២៤ជើង/សប្តាហ៍\n អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ៖ ៥០ជើង/សប្តាហ៍\n អាកាសយានដ្ឋានតារាសាគរ៖ ៤ជើង/សប្តាហ៍\n\n ជាមួយគ្នានេះ ឯកឧត្តមក៏បានកត់សម្គាល់ថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airlines (QV) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈជើងហោះហើររវាង បាងកក-ភ្នំពេញ-បាងកក ក៏មានការថមថយមួយចំនួនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13726","languageVersionId":"7605","visibilityVersion":"2","versionToken":"a1.vfMnpIqxTEYmu3YeYgE3ZeOY6nGAMcBcu4ZzdjOrGxU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-17T02:35:22Z"}