{"asset":"news","key":"6635","locale":"km","id":"news:6635:km","entityId":"news:6635","canonicalUrl":"https://www.kps-tv.com/km/news/detail/6635","state":"ready","title":"ឯកឧត្តម នេត្រ ភក្ត្រា ចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង","summary":"នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា បានជួបថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិភាក្សាអំពីសេវាសាធារណៈ បញ្ហាប្រឈម និងការអភិវឌ្ឍមូលដ្ឋាន។","body":"ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សំដៅរួមគ្នារកដំណោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។\n ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។\n ក្នុងឱកាសជំនួបនាពេលនេះបានផ្តោតលើការពង្រឹងការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការជំរុញការអភិវឌ្ឍឃុំ-ស្រុកឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងនាពេលនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13713","languageVersionId":"7584","visibilityVersion":"2","versionToken":"a1.GhSV5mpWk7jRVxoVaeS87jQ4MdhfqJvSFA7LH8HmyhY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-17T03:04:19Z"}