# ឯកឧត្តម នេត្រ ភក្ត្រា ចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6635>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13713","languageVersionId":"7584","visibilityVersion":"2","versionToken":"a1.GhSV5mpWk7jRVxoVaeS87jQ4MdhfqJvSFA7LH8HmyhY"}

Original publication: 2026-05-17T03:04:19Z

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា បានជួបថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិភាក្សាអំពីសេវាសាធារណៈ បញ្ហាប្រឈម និងការអភិវឌ្ឍមូលដ្ឋាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សំដៅរួមគ្នារកដំណោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
 ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
 ក្នុងឱកាសជំនួបនាពេលនេះបានផ្តោតលើការពង្រឹងការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការជំរុញការអភិវឌ្ឍឃុំ-ស្រុកឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងនាពេលនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


