{"asset":"news","key":"6659","locale":"km","id":"news:6659:km","entityId":"news:6659","canonicalUrl":"https://www.kps-tv.com/km/news/detail/6659","state":"ready","title":"បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជាង ៥០០លានដុល្លារ កើនឡើងជាង ៥០%","summary":"យោងតាមទិន្នន័យគយដែលបានរាយការណ៍ ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ីក្នុងខែមករា-មេសា ឆ្នាំ២០២៦ មានតម្លៃជាង៥០០លានដុល្លារ កើន៥១,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។","body":"ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។\n បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ (មករា-មេសា) សម្រេចបានទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ កើនឡើង ៥១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានតម្លៃ ៣៥៣លានដុល្លារ។\n ទិន្នន័យ GDCE បង្ហាញថា ក្នុងរយៈពេលខាងលើ កម្ពុជានាំចេញទំនិញទៅម៉ាឡេស៊ី មានតម្លៃ ៦៧លានដុល្លារ កើនឡើង ៤៧,៤% ខណៈម៉ាឡេស៊ីនាំចូលមកកម្ពុជា មានតម្លៃជាង ៤៦៧លានដុល្លារ កើនឡើង ៥២,១%។\n លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា កម្ពុជាបានបង្វែរការនាំចូលទំនិញមួយចំនួនពីម៉ាឡេស៊ី បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយថៃ និងការធ្វើពហិការទំនិញថៃពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។\n ដោយឡែក យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបាន ១,១ពាន់លានដុល្លារ កើនឡើង ២៤,៦៦%។ ក្នុងនោះ កម្ពុជានាំចេញទៅម៉ាឡេស៊ី មានតម្លៃ ១៤៣លានដុល្លារ ថយចុះ ២,៥៥% ខណៈម៉ាឡេស៊ីនាំចូលមកកម្ពុជា មានតម្លៃ ៩៣៥លានដុល្លារ កើនឡើង ៣០,២៥%៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13694","languageVersionId":"7539","visibilityVersion":"2","versionToken":"a1.xuoILI59DhzsxaRLiz_jP7UlqpRUCfuBVtvsKoJmCWY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-18T07:09:33Z"}