{"asset":"news","key":"6664","locale":"km","id":"news:6664:km","entityId":"news:6664","canonicalUrl":"https://www.kps-tv.com/km/news/detail/6664","state":"ready","title":"កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយសរុបជាង១០ម៉ឺនដុល្លារពីសប្បុរសជននិងមន្ទីរ-អង្គភាព","summary":"សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយជុំទី២ នៅថ្ងៃទី១៨ ខែឧសភា ពីសប្បុរសជន និងមន្ទីរ-អង្គភាពចំនួន៧៤ ដោយទទួលបានប្រាក់ជាង១០០លានរៀល និង៧៦,៣៧៧ដុល្លារអាមេរិក។","body":"នៅថ្ងៃទី១៨ ខែឧសភានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានទទួលអំណោយសរុបជាង ១០ម៉ឺនដុល្លារអាមេរិកពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរួមទាំងអាជីវករ ពាណិជ្ជករ និងមន្ទីរ-អង្គភាពសរុបចំនួន៧៤នាក់។ ពិធីប្រគល់និងទទួលបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។\nបើតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត បង្ហាញថា ជុំទី២នៃការទទួលអំណោយសប្បុរសធម៌ពីសប្បុរសជននាពេលនេះបានថវិការសរុបជាង១០ម៉ឺនដុល្លារ ក្នុងនោះថវិការគិតជាលុយខ្មែរមានចំនួនជាង ១០០លានរៀល និងប្រាក់ដុល្លារស្មើនឹង ៧៦,៣៧៧ដុល្លារអាមេរិក។ ចំណែក កាលពីជុំទី១ នាថ្ងៃទី០៦ ខែឧសភា ទទួលបានថវិការសរុបជិត ៤២ម៉ឺនដុល្លារអាមេរិក និងទឹកបរិសុទ្ធ៨០០យួរ។\nឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន និងមន្ទីរ-អង្គភាពទាំងអស់ដែលបានចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជារៀងរាល់ឆ្នាំ។ សាខាកាកបាទក្រហមកម្ពុជាខេត្ត សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមជាថវិកា, ស្បៀងអាហារនិងសម្ភារៈនានាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឱ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះ។\nឯកឧត្តម ម៉ាង ស៊ីណេត បានប្តេជ្ញាថានឹងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈរបស់សប្បុរសជនទាំងអស់ទៅប្រគល់ជូនគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ អតីតយុទ្ធជនក្រីក្រ និងមានពិការរភាពតាមតម្រូវការចាំបាច់ឱ្យចំគោលដៅ និងច្បាស់លាស់ ជាពិសេសជួយគាំទ្រដល់វិរៈកងទ័ពនៅសមភូមិមុខ ក៏ដូចជាជនភៀសសឹកជាដើម។ ដោយឡែក កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានប្រើប្រាស់ថវិការបស់សប្បុរសជនបម្រើដល់ការងារមនុស្សធម៌នានាដូចជា ជួយគាំទ្រដល់វិរៈកងទ័ពនៅសមភូមិមុខ ជនភៀសសឹក និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន និងការងារសប្បុរសធម៌ជាច្រើនទៀត៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\n រូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13679","languageVersionId":"7518","visibilityVersion":"2","versionToken":"a1.IKEUoCwmv3lEa9UQxO-r3Bp_NforAp9u97oVe2cuCDo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-19T02:54:47Z"}