{"asset":"news","key":"6666","locale":"km","id":"news:6666:km","entityId":"news:6666","canonicalUrl":"https://www.kps-tv.com/km/news/detail/6666","state":"ready","title":"ប្រេងសាំងលក់រាយកើនឡើង ២៥០រៀល មួយលីត្របើធៀបនឹងតម្លៃសប្ដាហ៍មុន","summary":"ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ប្រេងសាំងធម្មតាលក់រាយ ៥៤០០រៀល និងម៉ាស៊ូត ៥៤៥០រៀលក្នុងមួយលីត្រ កើន២៥០រៀលធៀបនឹងថ្ងៃទី១២ ឧសភា ហើយអនុវត្តរហូតមានការជូនដំណឹងថ្មី។","body":"តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា បានបន្តកើនឡើងសម្រាប់សប្ដាហ៍នេះ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយប្រេងសាំងធម្មតាមានតម្លៃ ៥,៤០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៥,៤៥០ រៀលក្នុងមួយលីត្រ។ តម្លៃទាំងពីរនេះបានកើនឡើង ២៥០ រៀលក្នុងមួយលីត្រ បើប្រៀបធៀបនឹងការប្រកាសកាលពីថ្ងៃទី ១២ ឧសភា សប្ដាហ៍មុន។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តម្លៃនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៩ ឧសភា ២០២៦ រហូតមានការជូនដំណឹងថ្មី។\nទន្ទឹមនឹងការកើនឡើងនៃតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលក៏បានបន្តដាក់ចេញវិធានការជួយសម្រួលបន្ទុកប្រជាពលរដ្ឋ តាមរយៈការឧបត្ថម្ភ និងបញ្ចុះពន្ធលើប្រេងឥន្ធនៈ។ ក្នុងនោះរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុងមួយលីត្រ និងបន្ថែមការបញ្ចុះ ១ សេនដុល្លារទៀត នៅពេលតម្លៃប្រេងអន្តរជាតិកើនលើសកម្រិតកំណត់។\nក្រៅពីនេះ រដ្ឋាភិបាលក៏បានបញ្ចុះពន្ធនាំចូលដល់សូន្យ កាត់បន្ថយអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងលើប្រេងម៉ាស៊ូតពី ៤% មកសូន្យ។ ជាមួយគ្នានេះ អាករលើតម្លៃបន្ថែម (VAT) លើប្រេងសាំងក៏ត្រូវបានបន្ថយពី ១០% មក ៤% ខណៈប្រេងម៉ាស៊ូតត្រូវបានបញ្ចុះមកសូន្យផងដែរ។ វិធានការទាំងនេះមានគោលបំណងជួយទប់ស្កាត់ផលប៉ះពាល់ពីការកើនឡើងថ្លៃប្រេង និងជួយសម្រួលជីវភាពប្រជាពលរដ្ឋ៕\nអត្ថបទ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13649","languageVersionId":"7479","visibilityVersion":"2","versionToken":"a1.zTNNfaTGSAcFH3LOT-Q15lArtLhhxHp6ekGaSsQ2CUg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-19T03:06:16Z"}