{"asset":"news","key":"6669","locale":"km","id":"news:6669:km","entityId":"news:6669","canonicalUrl":"https://www.kps-tv.com/km/news/detail/6669","state":"ready","title":"គយអនុញ្ញាតឱ្យក្រុមហ៊ុន៥បន្ថែមទៀត អាចនាំចូលសាច់បង្កក មកផ្គត់ផ្គង់នៅកម្ពុជា","summary":"អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វ អនុញ្ញាតឱ្យក្រុមហ៊ុន៥បន្ថែមនាំចូលសាច់បង្កក ដោយត្រូវបំពេញលក្ខខណ្ឌអាជីវកម្ម ប្រភពផ្គត់ផ្គង់ ឃ្លាំងត្រជាក់ និងការដឹកជញ្ជូន។","body":"អគ្គនាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀត អាចនាំចូលសាច់បង្កក មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។\nសូមបញ្ជាក់ថា ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖ មានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់» មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់។ ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13648","languageVersionId":"7476","visibilityVersion":"2","versionToken":"a1.kgaFM3TSkc9HFGL1jsfQws-pulgRQTrjP3Iz5_ofJJc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-19T03:39:33Z"}