# គយអនុញ្ញាតឱ្យក្រុមហ៊ុន៥បន្ថែមទៀត អាចនាំចូលសាច់បង្កក មកផ្គត់ផ្គង់នៅកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6669>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13648","languageVersionId":"7476","visibilityVersion":"2","versionToken":"a1.kgaFM3TSkc9HFGL1jsfQws-pulgRQTrjP3Iz5_ofJJc"}

Original publication: 2026-05-19T03:39:33Z

អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វ អនុញ្ញាតឱ្យក្រុមហ៊ុន៥បន្ថែមនាំចូលសាច់បង្កក ដោយត្រូវបំពេញលក្ខខណ្ឌអាជីវកម្ម ប្រភពផ្គត់ផ្គង់ ឃ្លាំងត្រជាក់ និងការដឹកជញ្ជូន។

អគ្គនាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀត អាចនាំចូលសាច់បង្កក មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖ មានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់» មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់។ ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕

 ដោយ ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


