{"asset":"news","key":"6678","locale":"km","id":"news:6678:km","entityId":"news:6678","canonicalUrl":"https://www.kps-tv.com/km/news/detail/6678","state":"ready","title":"សាយ សំអាល់៖ កម្ពុជាមានផែនការច្បាស់លាស់សម្រាប់ការអភិវឌ្ឍទីក្រុង","summary":"ក្នុងបទសម្ភាសន៍ជាមួយ Report នៅបាគូ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីការរៀបចំលំហទីក្រុង និងការគាំទ្រប្រជាពលរដ្ឋផ្លាស់ទីលំនៅក្នុងស្រុកក្រោយជម្លោះ។","body":"ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន Report News នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្រៅវេទិកា WUF13 នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ប្រទេសអាស៊ែបៃហ្សង់ និងកម្ពុជា មានទស្សនៈប្រហាក់ប្រហែលគ្នា ក្នុងការដោះស្រាយបញ្ហាកសាង និងអភិវឌ្ឍទីក្រុងឡើងវិញក្រោយជម្លោះ។\nឯកឧត្តមបញ្ជាក់ថា ការកសាងទីក្រុងឡើងវិញ គឺជាដំណើរការដ៏ស្មុគស្មាញមួយ ហើយមិនអាចទុកឱ្យទីក្រុងអភិវឌ្ឍដោយឯកឯងបាននោះទេ។ រាជរដ្ឋាភិបាលកម្ពុជា មានផែនការ និងគោលនយោបាយច្បាស់លាស់ ក្នុងការរៀបចំលំហទីក្រុងនៅទូទាំងប្រទេស។\nឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីធ្លី និងលំនៅឋានជូនប្រជាពលរដ្ឋផ្លាស់ទីលំនៅក្នុងស្រុក ដែលគ្មានទីជម្រក ក្រោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានវិនិយោគលើវិស័យអប់រំ សុខាភិបាល និងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13632","languageVersionId":"7455","visibilityVersion":"2","versionToken":"a1.NwC1qtNh_MwWjmp5ODhcjXTRLTUzHjx7B09it0cXWjI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-19T09:39:14Z"}