{"asset":"news","key":"6680","locale":"km","id":"news:6680:km","entityId":"news:6680","canonicalUrl":"https://www.kps-tv.com/km/news/detail/6680","state":"ready","title":"ផ្ទេរភារកិច្ចមន្រ្តីប្រចាំការនៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំខេត្តកំពង់ស្ពឺក្រោយប្រើសម្តីមិនសមរម្យដាក់អ្នកបើកបរយានយន្ត","summary":"ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ភារកិច្ចមន្ត្រីម្នាក់នៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យត្រឡប់ទៅអង្គភាពដើម តាមប្រកាសចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។","body":"ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។\nចំណាត់ការរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាក់ ច័ន្ទមុន្នី បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យដល់ម្ចាស់បើកបរយានយន្ត ដែលចូលថ្លឹងក្នុងស្ថានីយ។ ដោយឡែក កន្លងទៅ  អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ធ្លាប់បានលើកឡើងថា ប្រសិនបើមន្ត្រីរាជការតាមបណ្តាក្រុង-ស្រុក ឬតាមមន្ទីរជំនាញអង្គភាពណាមិនយកចិត្តទុកដាក់ក្នុងការធ្វើការងារ សូមធ្វើលិខិតលាឈប់ទៅ ហើយមិនខ្វះទេអ្នកដែលមកធ្វើការជំនួសនោះ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13630","languageVersionId":"7449","visibilityVersion":"2","versionToken":"a1.cSw4gwxTukeXlSM1SZCh2YGxzTUAg8wR4Gvhihgpy3M"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-19T10:19:51Z"}