# ផ្ទេរភារកិច្ចមន្រ្តីប្រចាំការនៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំខេត្តកំពង់ស្ពឺក្រោយប្រើសម្តីមិនសមរម្យដាក់អ្នកបើកបរយានយន្ត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6680>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13630","languageVersionId":"7449","visibilityVersion":"2","versionToken":"a1.cSw4gwxTukeXlSM1SZCh2YGxzTUAg8wR4Gvhihgpy3M"}

Original publication: 2026-05-19T10:19:51Z

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ភារកិច្ចមន្ត្រីម្នាក់នៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យត្រឡប់ទៅអង្គភាពដើម តាមប្រកាសចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ចំណាត់ការរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាក់ ច័ន្ទមុន្នី បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យដល់ម្ចាស់បើកបរយានយន្ត ដែលចូលថ្លឹងក្នុងស្ថានីយ។ ដោយឡែក កន្លងទៅ  អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ធ្លាប់បានលើកឡើងថា ប្រសិនបើមន្ត្រីរាជការតាមបណ្តាក្រុង-ស្រុក ឬតាមមន្ទីរជំនាញអង្គភាពណាមិនយកចិត្តទុកដាក់ក្នុងការធ្វើការងារ សូមធ្វើលិខិតលាឈប់ទៅ ហើយមិនខ្វះទេអ្នកដែលមកធ្វើការជំនួសនោះ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


