{"asset":"news","key":"6687","locale":"km","id":"news:6687:km","entityId":"news:6687","canonicalUrl":"https://www.kps-tv.com/km/news/detail/6687","state":"ready","title":"ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩២,៥១៩ កន្លែង សម្រាប់អ្នកខេត្តសៀមរាប នៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៦នេះ","summary":"វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារ ៩២ ៥១៩ កន្លែង ដល់អ្នកស្វែងរកការងារនៅខេត្តសៀមរាប នៅថ្ងៃទី២២ និង២៣ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។ ព័ត៌មានបន្ថែម៖ ១២៩៧។","body":"វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩២ ៥១៩ កន្លែង សម្រាប់អ្នកខេត្តសៀមរាប នៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។\nបងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ៖ \n ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្ត អារញ្ញគីរីមុនីសុខុម ហៅវត្តស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើ\n ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។\n បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។\nព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13578","languageVersionId":"7369","visibilityVersion":"2","versionToken":"a1.YrxtQuyvZ0ZZ5NufD-EXzdGQj7MihybRp3tImG6pENs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-20T03:24:04Z"}